(ភ្នំពេញ)៖ ក្នុងអំឡុងពេលបើប្រាក់ឈ្នួលនៅសាលាស្រុកអង្គស្នួលខេត្តកណ្តល កម្មករ កម្មការិនី និងសហជីពប្រចាំរោងចក្រអ.ជី ហ៊្វូតវែរ នៅថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤នេះ បានផ្ទុះការកោតសរសើរពីទឹកចិត្ត និងការយកចិត្តទុកដាក់របស់មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរមូលដ្ឋានដែលបានរៀបចំសណ្តាប់ធ្នាប់ របៀបរាបរយ និងការសម្រួលឯកសារផ្សេងៗរបស់កម្មករ។ ប្រការនេះ បានធ្វើឱ្យក្រុមកម្មករទាំងអស់សប្បាយចិត្ត និងមានភាពកក់ក្តៅអំឡុងពេលបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ។ សូមរំលឹកថា កម្មករនៃរោងចក្រអ.ជីហ៊្វូតវែរ នៅថ្ងៃទី២៩នេះ បាននិងកំពុងបើកប្រាក់ឈ្នួលនិងប្រាក់បំណាច់ផ្សេងៗដែលក្រុមហ៊ុនបានគិតគូផ្តល់ឱ្យក្រោមការសម្របសម្រួលពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ កញ្ញា តូច តេងហី កម្មកររោងចក្រអ.ជី ដែលមានពិការភាព បានសរសើរពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលទាំងកិច្ចការងាររដ្ឋបាល និងការងារសម្រួលជាទូទៅដល់ខ្លួនដែលត្រូវការយកចិត្តទុកដាក់ច្រើន។ បន្ថែមពីនេះ កញ្ញា តង់ បញ្ញា កម្មកររោងចក្រ អ.ជី សប្បាយចិត្តខ្លាំងដែលមន្ត្រីក្រសួងការងារ បានសួរនាំ និងប្រឹក្សាពីឯកសារសម្រាប់បើកប្រាក់ឈ្នួលដែលធ្វើឱ្យកញ្ញាពេញចិត្តចំពោះទង្វើ និងកាយវិការដ៏សមរម្យនេះ។ ដោយឡែកអនុប្រធានសហជីពខ្មែរCUFប្រចាំរោងចក្រ អ.ជី អ្នកនាង និល ខេន ក៏បានមើលឃើញពីកាយវិការនៃការយកចិត្តទុកដាក់របស់មន្ត្រីរាជរដ្ឋាភិបាលក្នុងអំឡុងពេលបើកប្រាក់ឈ្នួលនេះដែរដោយលាន់មាត់ពីភាពសាមញ្ញរបស់មន្ត្រី និងការយកចិត្តទុដាក់ដល់កម្មករគ្រប់គ្នាដែលធ្វើឱ្យកម្មករទាំងអស់គ្នាសប្បាយរីករាយ ហើយមានភាពស្និទ្ធស្នាលបន្ថែមទៀតលើដំណោះស្រាយថវិកាដែលទទួលបានលឿនហើយនោះ។ ជាមួយគ្នានេះ កម្មករទាំងអស់ និងសហជីព ក៏បានលើកឡើងព្រមគ្នាដោយបង្ហាញពីសមាណចិត្ត ពេញចិត្ត គាំទ្រ និងថ្លែងអំណរគុណដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលដែលបានគិតគូពីសុខទុក្ខរបស់កម្មករដោយមិនទុកឱ្យកម្មកររងារដោយគ្មានដំណោះស្រាយឡើយ៕
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម បានចេញប្រកាស ហាមឃាត់ការប្រើប្រាស់ម៉ាកយីហោ គោព្រៃ ត្រយ៉ង អណ្តើកសរសៃ(អណ្ដើកហ្លួង) ត្រីគល់រាំង ដើមត្នោត ផ្ការំដួល និងផ្លែចេកពងមាន់ ដែលជានិមិត្តរូបនៃប្រទេសកម្ពុជា ដែលមានលក្ខណៈដូច ឬត្រាប់តាម ដោយគ្មានការអនុញ្ញាត។ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា យោងតាមច្បាប់ស្តីពី ម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ មាត្រា ៤ ចែងថា ម៉ាកដែលមិនអាចចុះបញ្ជីបាន គឺជាម៉ាកដែលដូចគ្នា និង/ឬ ត្រាប់តាម ឬមានចំណុចណាមួយដូច សញ្ញាជាតិ ទង់ជាតិ និងនិមិត្តរូបផ្សេងៗ ឈ្មោះ ឬឈ្មោះសង្ខេប ឬអក្សរកាត់នៃឈ្មោះ ឬសញ្ញា ឬត្រាជាផ្លូវការ ដែលអនុម័តដោយរដ្ឋណាមួយ អង្គការអន្តររដ្ឋាភិបាល ឬអង្គការដែលបង្កើតដោយអនុសញ្ញាអន្តរជាតិមួយ លើកលែងតែមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋនោះ ឬអង្គការនោះ។ក្រសួងបានបន្ថែមទៀតថា ទន្ទឹមនឹងនេះ ព្រះរាជក្រឹត្យ លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ ស្តីពីការកំណត់ប្រភេទសត្វ និង រុក្ខជាតិ សម្រាប់ជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យកសត្វគោព្រៃ សត្វត្រយ៉ង អណ្ដើកសរសៃ (អណ្ដើកហ្លួង) ត្រីគល់រាំង ដើមត្នោត ផ្ការំដួល និងផ្លែចេកពងមាន់ ជានិមិត្តរូប នៃព្រះរាជាណាចក្រកម្ពុជា។ក្រសួងពាណិជ្ជកម្ម សូមធ្វើការហាមឃាត់រាល់ការប្រើប្រាស់ម៉ាកណាមួយ ដែលដូច និង/ឬត្រាប់តាម ឬមានចំណុចណាមួយដូចសញ្ញាជាតិ ទង់ជាតិ និងនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា ដោយគ្មានការអនុញ្ញាត ហើយដែលធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ សីលធម៌ ឬទំនៀមទម្លាប់ប្រពៃណីល្អរបស់ជាតិ៕
(វៀតណាម)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ ថ្នាក់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រសួងនគរបាល “កម្ពុជា-ឡាវ-វៀតណាម” លើកទី១ នៅទីក្រុងដាណាំង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ៕