(បៃលិន) ៖ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨នេះ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានចុះសាកសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធទាំងបី នៅខេត្តបៃលិន អបដំណើរដោយមន្ត្រីរដ្ឋាភិបាល និងថ្នាក់ដឹកនាំជាច្រើននាក់ទៀត។
លោក ហ៊ុន ម៉ានី មានប្រសាសន៍ថា ក្នុងនាមជាប្រជាពល និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវប្រឆាំងដាច់ខាតនូវបដិវត្តពណ៌ខុសច្បាប់ ,ត្រូវរួបរួមគ្នា ការពារនូវរដ្ឋាភិបាលស្របច្បាប់ និងមានភាពអព្យាក្រិត្ត ,រូវរក្សា គ្រប់គ្រង សន្តិសុខ និងស្ថេរភាពក្នុងសង្គម។
លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា ប្រជាពលរដ្ឋ និងមន្ត្រីរាជការត្រូវជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ខ្មែររួបរួមគ្នា ខ្មែរនឹងខ្លាំង៕
មតិយោបល់