(ឥណ្ឌា)៖ ប៉ូលិសឥណ្ឌានិយាយថាសាឡាងដឹកសិស្សសាលាបានលិចក្នុងសមុទ្រអារ៉ាប់នៅឯនាយឆ្នេរសមុទ្រភាគខាងលិចប្រទេសបានសម្លាប់សិស្ស២នាក់និងបណ្ដាលឲ្យមនុស្ស៦នាក់ផ្សេងទៀតបានបាត់ខ្លួន។
ប៉ូលិសបានបញ្ជាក់ថាក្មេង៣២ នាក់ផ្សេងទៀតត្រូវបានគេជួយសង្គ្រោះ បន្ទាប់ពីឧបទ្ទវហេតុបានកើតឡើងកាលពីថ្ងៃសៅរ៍ម្សិលមិញនៅរដ្ឋ Maharashtra។
មន្រ្តីឆ្មាំឆ្នេរសមុទ្ររបស់ឥណ្ឌានិយាយថាពួកគេកំពុងធ្វើប្រតិបត្តិការរុករកនៅសមុទ្រដោយប្រើឧទ្ធម្ភាគចក្រ និងនាវាមួយចំនួន។
អាជ្ញាធរកំពុងតែធ្វើការស៊ើបអង្កេតស្វែងរកនូវមូលហេតុពិតដែលនាំឲ្យកើតមានហេតុការណ៍លិចសាឡាងនេះ៕ (មាលីកា)
មតិយោបល់