(អេស្ប៉ាញ) ៖ កីឡាករ Pablo Fornals ស៊ុតបញ្ចូលទីគ្រាប់ចុងក្រោយដ៏អស្ចារ្យ ឱ្យ Villarreal ឈ្នះក្នុងទឹកដី Bernabeu ជាលើកដំបូង ដើម្បីដាក់សម្ពាធបន្ថែម លើគ្រូបង្វឹក Real Madrid, Zinedine Zidane។
Real មានឱកាសក្នុងវគ្គទី១ ដោយការតែតបញ្ចូលទីរបស់កីឡាករ Gareth Bale ប៉ុន្តែស្ថតិក្នុងជំហរក្រៅល្បែង (Offside) មុន Cristiano Ronaldo ស៊ុតហ្វ្រីឃីករំលេងរបាទី។ វគ្គទី២ Real មិនអាចធ្វើអីកើតនោះទេ ផ្ទុយទៅវិញភ្ញៀវ Villarreal ដាក់សម្ពាធរហូតធ្វើបានសម្រេចគ្រាប់ជ័យជំនះ ៣នាទីមុនចប់ការប្រកួត ដោយកីឡាករ Fornals។
តាមរយៈលទ្ធផលនេះ Real ដែលជាជើងឯករដូវកាលមុនឈរនៅលេខ៤ តាមពីក្រោយអ្នកនាំមុខ Barcelona ១៦ពិន្ទុ។
ថ្ងៃជាមួយគ្នានេះដែរ ក្លិប Girona ឈ្នះLas Palmas ៦ទល់នឹង០ , Eiba ចាញ់ Atlectico Madrid ០ទល់នឹង១ ចំនែក Depotivo La Coruna ចាញ់ Valencia ១ទល់នឹង២៕
មតិយោបល់