(ព្រៃវែង) ៖ ក្រុមបាល់ទះកងពលធំអន្តរាគមន៍លេខ៣ (ខេត្តព្រះវិហារ) ក្លាយជាម្ចាស់ជើងឯកក្នុងការប្រកួតកីឡាពានរង្វាន់សម្តេចក្រឡាហោម ស ខេង ថ្ងៃអង្គារ ក្រោយពីបានយកឈ្នះក្រុមក្រសួងមហាផ្ទៃ ៣ទល់នឹង១ នៅទីរួមខេត្តព្រៃវែង។
ជំនួបនេះ សិតទី១ កងពលធំអន្តរាគមន៍លេខ៣ ឈ្នះក្នុងលទ្ធផល ២៥ទល់នឹង២១ ប៉ុន្តែ ក្រសួងមហាផ្ទៃ តាមស្មើវិញក្នុងសិតទី២ ដោយឈ្នះក្នុងលទ្ធផលតានតឹង ៣០ទល់ ២៨។
យ៉ាងណាក៏ដោយ ក្នុងសិតទី៣ ការប្រកួតនៅតែស្វិតស្វាញ ហើយកងពលធំអន្តរាគមន៍លេខ៣ នៅតែធ្វើបានល្អដោយយកឈ្នះមហាផ្ទៃ ២៨ទល់នឹង២៦។
សិតទី៤ ក្រុមបាល់ទះកងពលធំអន្តរាគមន៍លេខ៣ បានយកឈ្នះក្រសួងមហាផ្ទៃទៀត ២៥ទល់នឹង២៣ ដើម្បីបញ្ចប់ការប្រកួតនឹងក្លាយជាម្ចាស់ជើងឯកនៃការព្រឹត្តិការណ៍នេះ។
មុនឡើងដល់វគ្គផ្តាច់ព្រ័ត្រ កងពលធំលេខ៣ទម្លាក់វិសាខាដែលជាប់លេខ៣ ខណៈមហាផ្ទៃទម្លាក់ខេត្តកំពង់ចាម។
សូមបញ្ជាក់ថា ការប្រកួតកីឡាពានរង្វាន់សម្តេចក្រឡាហោម ស ខេង មានកីឡាពីរប្រភេទ ដែលដាក់អោយប្រកួត គឺបាល់ទះ និងបាល់ទាត់៕
មតិយោបល់