(អ៊ីតាលី) ៖ Juventus កក់កន្លែងក្នុងវគ្គ៤ក្រុមចុងក្រោយនៃការប្រកួត អ៊ីតាលីខាប់ (Copa Italia) ក្រោយពីបានបំបាក់ក្លិប Torino ក្នុងលទ្ធ ២ទល់នឹង០ ទឹកដី Turin ព្រឹកថ្ងៃព្រសហស្បត្តិនេះ។
២ គ្រាប់របស់សេះបង្កង់ Juventus ធ្វើបានសម្រេចដោយកីឡាករ Douglas Costa នាទីទី១៥ និងកីឡាករ Mario Mandzukic នាទីទី៦៧។
វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រការប្រកួតនេះត្រូវលេងពីរជើងថ្ងៃទី ៣១ ខែមករា និងថ្ងៃទី២៨ ខែកុម្ភៈ ដោយក្រុម AC Milan ជួប Lazio និង Atalanta ជួប Juventus៕
មតិយោបល់