(ចិន)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា កាលពីថ្ងៃពុធប្រធានាធិបតីប្រទេសចិនលោក ស៊ី ជីនពីង បានត្រួតពិនិត្យលំហាត់មហាយោធោបនីយកម្មដែលរៀបចំឡើងដោយកងទ័ពរំដោះរបស់ប្រជាជនចិននៅទីតាំងបិទបាំងមួយនៅភាគខាងជើងប្រទេសចិន។
ប្រព័ន្ធផ្សព្វផ្សាយនេះបានបង្ហាញឲ្យឃើញកងទ័ពរាប់ពាន់នាក់នៅមូលដ្ឋានយោធាមួយកន្លែងកំពុងទះដៃស្វាគមន៍នៅពេលលោក ជីនភីង ដើរឡើងលើវេទិកាដើម្បីនិយាយដាស់តឿនកងទ័ពថា គោលបំណងនៃលំហាត់នេះគឺដើម្បីអនុវត្តស្មារតីសមាជបក្សលើកទី១៩។
ទូរទស្សន៍រដ្ឋ CCTV មិនបាននិយាយបញ្ជាក់ពីទំហំនិងជម្រៅនៃលំហាត់យោធានេះទេ ប៉ុន្តែគ្រាន់តែបញ្ជាក់ថា លំហាត់នេះត្រូវបានផ្សារភ្ជាប់នឹងមហាយោធោបនីយកម្មដែលគេកំពុងរៀបចំធ្វើនៅទូទាំងប្រទេសចិនកាលពីថ្ងៃម្សិលមិញនេះ។
គួររំឭកថា ក្នុងសមាជបក្សកុម្មុយនីស្តលើកទី១៩ដែលគេបានរៀបចំធ្វើកាលពីខែតុលាឆ្នាំ២០១៧នោះ លោក ជីនភីង បានពង្រឹងអំណាចរបស់លោកតាមរយៈការដាក់បញ្ចូលគំនិតនយោបាយផ្ទាល់ខ្លួនលោកចូលក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេសចិន៕ (មាលីកា)
មតិយោបល់