ព្រះបរមរាជវាំង ៖ ព្រះរាជក្រិត្យ ស្តីពី ការបង្កើតរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ សម្រាប់មន្រ្តីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្រ្តីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន។
ព្រះរាជក្រិត្យ នៃអង្គព្រះមហាក្សត្រកម្ពុជា នរោត្តម សី ហមុនី ដែល swiftnews ទទួលបានមុននេះបន្តិច បានធ្វើការយកចិត្តទុកដាក់ទៅលើសុខភាពរបស់មន្រ្តីរាជការសាធារណៈ និងអតីតមន្រ្តីរាជការ និងអតីតយុទ្ធជន។
ព្រះរាជក្រិត្យ ចុះថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ មានចំនួន១៧ មាត្រា ចែកជា៧ជំពូក។ ជំពួកទី១និយាយពីបញ្ញត្តិទូទៅ។ ជំពូកទី២និយាយពី ស្ថាប័នមានសមត្ថកិច្ច។ ជំពូកទី៣ និយាយពី ភាគទាន តាវកាលិក និងប្រាក់ត្រៀមបម្រុង។ ជំពួកទី៤ និយាយពី ការទទួលស្គាល់ និងការត្រួតពិនិត្យគុណភាពសេវា របស់មូលដ្ឋានសុខាភិបាល។ ជំពូកទី៥ កិច្ចសម្របសម្រួលផ្នែកគ្រប់គ្រងទិន្ន័យ។ ជំពូកទី៦ ការអនុវត្ត។ ជំពូកទី៧ អវសានប្បញ្ញត្តិ៕
មតិយោបល់