វីដេអូថ្មីៗ BEST TV
វីដេអូថ្មីៗ SWIFT NEWS
ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នឹងអញ្ជើញបើកព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២
ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) នៅពហុកីឡាដ្ឋានជាតិមរតកតេជោ នាល្ងាចថ្ងៃទី៣ ខែមិថុនា ឆ្នាំ២៩០២៣នេះ ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាជាម្ចាស់ផ្ទះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមានប្រភេទកីឡាចូលរួមចំនួន១៣ប្រភេទរួមមានអត្តពលកម្ម, ប៊ូស្យា, វាយសី, បាល់ទាត់ ម្ខាង៧នាក់, អុកចក្រត្រង្គ, យូដូ, បាល់ទះអង្គុយ, បាល់បោះអង្គុយលើរទេះ, លើកទម្ងន់, បាល់ទាត់ ម្ខាង៥នាក់, ហែលទឹក, វាយកូនឃ្លីលើតុ និងបាល់គប់ ម្ខាង៣នាក់។កីឡាករ កីឡាការិនី ច្រើនជាងគេ គឺមកពីប្រទេសថៃ មាន ៣០៤ នាក់ ដោយឥណ្ឌូណេស៊ី ២៧៥ នាក់ និងប្រទេសម្ចាស់ផ្ទះកម្ពុជា ២៥២ នាក់ ក្នុងនោះ មានអត្តពលិក មកពីវៀតណាម ១២៨ នាក់ មីយ៉ាន់ម៉ា ៨៣ នាក់ ឡាវ ៤៣ នាក់ សិង្ហបុរី ២៦ នាក់ ព្រុយណេ ២០ នាក់ និង ១៣ នាក់ មកពីទីម័រខាងកើត។ក្រៅពីអត្តពលិកនោះ មានគ្រូបង្វឹក និងមន្ត្រីបច្ចេកទេស សរុបចំនួន ១.២៣៩ នាក់ ដែលក្នុងនោះ មន្ត្រីបច្ចេកទេស មកពីជប៉ុន ចំនួន ៤៨ នាក់ មន្ត្រីបច្ចេកទេសអន្ដរជាតិ ចំនួន ១៧១ នាក់ និងមន្ត្រីបច្ចេកទេសក្នុងស្រុក ចំនួន ៩០០ នាក់៕ 

វិចារណកថា ៖ តើជួយជីវភាព កសិករ តាមវិធីណា?
ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣

(ភ្នំពេញ)៖ ទោះបីជាមានការជឿនលឿន និងនវានុវត្តន៍ទំនើបថ្មីនៃយុគសម័យឧស្សាហកម្មក៏ដោយ ក៏កសិករភាគច្រើននៅទូទាំងពិភពលោក ជាពិសេសក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍនៅតែមានជីវភាពក្រីក្រ។ មូលហេតុមិនមែនមកពីពួកគាត់ខ្ជិល ឬមានចរិតក្រនោះទេ ផ្ទុយទៅវិញ វាបណ្តាលមកពីកត្តារួមផ្សំជាច្រើន។ ៚ កង្វះលទ្ធភាពទទួលបានបច្ចេកវិទ្យាទំនើប បានក្លាយជាកត្តារារាំងកសិករពីការបង្កើនផលិតភាពកសិកម្មប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ នេះរួមបញ្ចូលទាំងកង្វះឧបករណ៍មេកានិច ប្រព័ន្ធធារាសាស្រ្ត និងគ្រាប់ពូជមានកម្រិតគុណភាពខ្ពស់។៚ កសិករប្រឈមនឹងការលំបាកក្នុងការទទួលបានឥណទាន និងដើមទុន ដែលធ្វើឱ្យវាមានការលំបាកក្នុងការវិនិយោគ និងអភិវឌ្ឍកសិដ្ឋាន ជាពិសេសសម្រាប់កសិករដែលមានកសិដ្ឋានខ្នាតតូច ដែលពុំសូវមានលទ្ធភាពគ្រប់គ្រាន់ដើម្បីធានាបាននូវប្រាក់កម្ចី ឬឥណទានពីស្ថាប័នហិរញ្ញវត្ថុនានា។ ៚ បម្រែបម្រួលអាកាសធាតុ និងផលប៉ះពាល់ផ្នែកបរិស្ថាន ដូចជា គ្រោះរាំងស្ងួត ទឹកជន់ ។ល។ បង្កបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរដល់កសិករ ជាពិសេសក្នុងការទទួលបានទឹកគ្រប់គ្រាន់ ការថយចុះនៃជីវជាតិដី និងកាត់បន្ថយទិន្នផលដំណាំ ជាដើម។ ៚ ការផ្លាស់ប្តូរពីសង្គមកសិកម្មឆ្ពោះទៅរកឧស្សាហូបនីយកម្ម បាននាំឱ្យមានភាពមិនស៊ីសង្វាក់គ្នារវាងទំហំដី និងកម្លាំងពលកម្មក្នុងវិស័យកសិកម្ម តាមរយៈការធ្វើចំណាកស្រុកកាន់តែច្រើនឡើងជាបន្តបន្ទាប់ពីសហគមន៍កសិកម្មតាមជនបទទៅបរទេស និងទីក្រុងធំៗក្នុងស្រុក ដោយបន្សល់ទុកដីសម្រាប់កសិកម្មទំនេរចោល។ ៚ ប្រព័ន្ធពាណិជ្ជកម្មពិភពលោកមិនមានភាពយុត្តិធម៌ចំពោះកសិករក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ក៏ជាកត្តារារាំងសមត្ថភាពរបស់កសិករក្នុងប្រទេសកំពុងអភិវឌ្ឍក្នុងការទទួលបានទីផ្សារ ការប្រកួតប្រជែង និងទទួលបានផលចំណេញច្រើនពីកសិផលរបស់ពួកគាត់។ ភាពអយុត្តិធម៌នៃប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិបច្ចុប្បន្ននេះ បានបង្កើតនិងបង្កើននូវវិសមភាពជាច្រើនរវាងប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍ ដោយកសិករនៅក្នុងប្រទេសអភិវឌ្ឍន៍ទទួលបានអត្ថប្រយោជន៍ពីការឧបត្ថម្ភធន និងគោលនយោបាយគាំពារនិយម បើប្រៀបធៀបទៅនឹងកសិករនៅក្នុងប្រទេសកំពុងអភិវឌ្ឍ។ ៚ មួយវិញទៀត កសិកររស់នៅក្នុងប្រទេសកំពុងអភិវឌ្ឍភាគច្រើន ប្រឈមមុខនឹងបញ្ហាខ្វះទីផ្សារសម្រាប់ផលិតផលរបស់ពួកគាត់ ជាពិសេសនៅតំបន់ទីជនបទ និងដាច់ស្រយាល ដែលជារឿយៗខ្វះហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនគ្រប់គ្រាន់។ ជាងនេះទៅទៀត ក្រៅតែពីការទទួលបានទីផ្សារមានកម្រិត ពួកគាត់តែងជួបបញ្ហាផ្គត់ផ្គង់លើសតម្រូវការ ដែលបណ្តាលមកពីផលិតផលដូចគ្នាមានទំហំច្រើន ការប្រមែប្រមូលកសិផលក្នុងពេលស្របគ្នា និងជាពិសេសអំពើពុករលួយក្នុងវិស័យកសិកម្មជាប្រព័ន្ធតែម្តង ដែលធ្វើឱ្យផលចំណេញរបស់ពួកគាត់កាត់បន្ថយ។ អនុសាសន៍គោលនយោបាយដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ រដ្ឋាភិបាលគួរដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រផ្សេងៗ ដូចជា៖ (១) នាំចូលបច្ចេកវិទ្យាកសិកម្មគុណភាពខ្ពស់ និងមានតម្លៃទាបដើម្បីផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋ។(២) បង្កើនលទ្ធភាពទទួលបានកម្ចីឥណទានធូរស្រាល និងការលើកទឹកចិត្តពីរដ្ឋ។(៣) បង្កើត និងផ្សព្វផ្សាយឧត្តមានុវត្តក្នុងវិស័យកសិកម្មដល់ប្រជាពលរដ្ឋដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់ផ្នែកបរិស្ថាន។(៤) ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។(៥) ចាត់វិធានការតឹងរឹងលើបុគ្គលដែលប្រព្រឹត្តិអំពើពុករលួយក្នុងវិស័យកសិកម្ម រាប់ចាប់ពីដំណើរការនៃការផលិត រហូតដល់ការលក់ចេញនូវផលិតផលកសិកម្ម។(៦) វិនិយោគលើការកសាងសមត្ថភាព និងបង្កើតកម្មវិធីអប់រំនិងបណ្តុះបណ្តាលដល់កសិករ និងសហគមន៍កសិកម្ម។ និង(៧) ចូលរួមជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍ និងប្រទេសដែលមានគំនិតដូចគ្នាផ្សេងទៀត ដើម្បីជំរុញគោលនយោបាយពាណិជ្ជកម្មដោយស្មើភាព និងសមធម៌សម្រាប់កសិករក្នុងប្រទេសកំពុងអភិវឌ្ឍ៕ដោយ ៖ សេង វណ្ណលី

ស្អែកនេះ ឱកាសការងារ ១ម៉ឺន៥ពាន់កន្លែង ពីវេទិកាទស្សនកិច្ចការងាររបស់ NEA នឹងទៅដល់ខេត្តកំពង់ធំ
ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣

(កំពង់ធំ)៖ ក្រោយពីទទួលបានជោគជ័យ និងការគាំទ្រយ៉ាងខ្លាំងពីសំណាក់និយោជិក និងអ្នកស្វែងរកការងារធ្វើ នៅលើទឹកដីនៃខេត្តចំនួនពីររួចមកគឺខេត្តបាត់ដំបង និងសៀមរាបនោះ នៅថ្ងៃស្អែកនេះ វេទិកាទស្សនកិច្ចការងារ ដែលរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និង ការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការ Swisscontact នឹងបន្តនាំយកឱកាសការងារសរុបប្រមាណ ១.៥ ម៉ឺន កន្លែង ពីក្រុមហ៊ុនជាច្រើនក្នុងវិស័យសំខាន់ៗដូចជា សេវាកម្ម ឧស្សាហកម្ម និងកសិកម្ម ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅក្នុងទឹកដីខេត្តកំពង់ធំ។យោងតាមការប្រកាសរបស់ NEA វេទិកាទស្សនកិច្ចការងារនេះ នឹងត្រូវរៀបចំឡើងចាប់ពីម៉ោង ៨ ព្រឹក ដល់ ម៉ោង ៥ ល្ងាច នៅក្នុងបរិវេណសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តកំពង់ធំ នៅថ្ងៃទី០៤ ខែមិថុនា នេះ ហើយនឹងបន្តទៅខេត្តកំពង់ចាម នៅថ្ងៃទី០៦ ខែមិថុនា ខាងមុខនេះ នៅអគារសហភាពសហព័ន្ធយុវជនកម្ពុជា។ វេទិកានេះ មានគោលបំណងនាំយកឱកាសការងារ កម្មសិក្សាការងាររាប់ម៉ឺនកន្លែង និងព័ត៌មានវគ្គបណ្តុះបណ្តាលជំនាញជូនដល់អ្នកស្វែងរកការងារ យុវជន សិស្ស-និស្សិត និងសាធារណជន ព្រមទាំងផ្តល់ឱកាសជូននិយោជកដែលកំពុងមានតម្រូវការជ្រើសរើសកម្លាំងពលកម្មបានជួបដើម្បីធ្វើការសម្ភាសជាមួយអ្នកស្វែងរកការងារ។ ស្របពេលជាមួយគ្នា វេទិកានេះក៏មានការចែករំលែកចំណេះដឹង និងបទពិសោធន៍ពីសំណាក់វាគ្មិនជំនាញ ជូនដល់អ្នកស្វែងរកការងារ យុវជន និងសិស្ស-និស្សិត អំពីការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារ សម្រាប់ការបង្កើនឱកាសទទួលបានការងារធ្វើកាន់តែប្រសើរ។យុវជន សិស្ស/និសិ្សត និងអ្នកស្វែងរកការងារក្នុងខេត្តកំពង់ធំ កុំភ្លេចត្រៀម CVs ដើម្បីចូលរួមដាក់ពាក្យស្វែងរកការងារជាមួយក្រុមហ៊ុន សហគ្រាស ដែលខ្លួនពេញចិត្ត។គួរបញ្ជាក់ផងដែរថា “វេទិកាការងារ” និង “សិក្ខាសាលាអំពីការត្រៀមខ្លួនចូលទីផ្សារការងារ” នេះ គឺយន្តការនៃការផ្តល់សេវាការងារសាធារណៈរបស់រាជរដ្ឋាភិបាលតាមរយៈ NEA នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការជួយស្វែងការងារធ្វើជូនដល់យុវជន ហើយត្រូវបានរៀបចំឡើងជាប្រចាំដោយ NEA ដើម្បីជួយផ្គូរផ្គង និងផ្គត់ផ្គង់កម្លាំងពលកម្មទៅដល់ក្រុមហ៊ុន សហគ្រាស ដែលកំពុងត្រូវការបុគ្គលិកនិងកម្មករនិយោជិត។សម្រាប់ព័ត៌មានពិស្តារស្ដីពីវេទិកាទស្សនកិច្ចការងារនេះ សូមទំនាក់ទំនងលេខទូរស័ព្ទ ០១៧ ៤៦៧ ៤២៣ / ០១៧ ៨៧១ ៨០៧៕

សម្តេចតេជោ ហ៊ុន សែន ៖ «អស់លោកខ្មែរមួយចំនួន បើជ្រុលស៊ីលុយបរទេសស៊ីចុះ កុំវ៉ៃក្បាលខ្មែរ»
ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣

(កណ្តាល)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា មានប្រសាសន៍ថា អស់លោកខ្មែរមួយចំនួន បើជ្រុលស៊ីលុយបរទេសស៊ីចុះ កុំវ៉ៃក្បាលខ្មែរ។ សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «ខ្ញុំគ្រាន់តែអំពាវនាវឱ្យខ្មែររបស់យើងភ្ញាក់រលឹក កុំឱ្យក្បាលស៊ីលុយបរទេស ហើយសម្លាប់ខ្មែរ រាយការណ៍អាក្រក់ពីខ្មែរ ខ្ញុំអត់ចង់បានអ្វី ក្រៅពីការពិតទេ» ៕ 

ការអនុវត្តជាក់ស្តែង កម្ពុជាបង្កើតខ្លួនឯង អត់យកតាមលទ្ធិណាមួយនោះទេ
ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣

(កណ្តាល)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា មានប្រសាសន៍ថា ការអនុវត្តជាក់ស្តែង កម្ពុជាបង្កើតខ្លួនឯង អត់យកតាមលទ្ធិណាមួយនោះទេ គណបក្សប្រជាជន បានធ្វើខ្លួនឯង រាប់ទាំងនយោបាយឈ្នះៗ បញ្ចប់សង្គ្រាម គឺខ្មែរធ្វើខ្លួនឯង យើងមានទស្សនវិជ្ជា មនោគមវិជ្ជា ដាច់ដោយឡែកមួយ គឺតាមបែបខ្មែរ៕

TOP NEWS: សម្តេចតេជោ ហ៊ុន សែន ៖ «ខ្ញុំប្រាប់ទៅវិញថា អប្សរាក្បាលត្រងោ មិនត្រូវបានបន្ធូរបន្ថយ ឬលើកលែងទោសទេ ជាប់តាមដំណើរ»
ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣

(កណ្តាល)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅព្រឹកថ្ងៃនេះ មានប្រសាសន៍តបទៅកាន់មិត្តបរទេសថា អប្សរាក្បាលត្រងោ មិនត្រូវបានបន្ធូរបន្ថយ ឬលើកលែងទោសទេ ជាប់តាមដំណើរ ដែលតុលាការបានកាត់ទោស។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍តបថា «អប្សរាក្បាលត្រងោ មិនមានដាក់បញ្ជូលក្នុងបញ្ជីបន្ធូរបន្ថយទោ នៅពេលភ្ជុំ និងចូលឆ្នាំទេ សុំរដ្ឋមន្រ្តីយុត្តិធម៌ដឹងរឿងនេះ ព្រោះមានមិត្តបរទេសដាក់បញ្ជីមកសុំអន្តរាគមន៍ ដោយលើកឡើងថា ប៉ះពាល់ដល់ប្រទេសគេព្រោះជាជនជាតិគេ អត់ទេ អ្នកណាមកខ្មែរ គឺមានតែសញ្ជាតិខ្មែរមួយគត់» ។សូមជំរាបថា អប្សរាក្បាលត្រងោ ចង់សំដៅទៅលើកញ្ញា សេង ធារី ដោយនាងមានសញ្ជាតិ ២ គឺ ១សញ្ជាតិខ្មែរ និង ១ទៀត ជាសញ្ជាតិអាមេរិកកាំង។ ពេលនេះកញ្ញា សេង ធារី កំពុងជាប់ពន្ធនាគារនៅខេត្តព្រះវិហារ៕

គណៈប្រតិភូអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពព្រឹទ្ធាចារ្យ ចាយ ស៊ាងអុី​​
ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣

ឧកញ៉ាមហាសប្បុរសធម្មសិរីញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៏ ចាយ ស៊ាងអុីបានទទួលមរណភាពថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។ សពឧកញ៉ាមហាសប្បុរសធម្មសិរីញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៏ ចាយ ស៊ាងអុីដែលត្រូវជាឪពុកបង្កើត ឯកឧត្តម ចាយ បូរិន អ្នកតំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ បានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណី ព្រះពុទ្ធសាសនា នៅគេហដ្ឋាននៃសព ឋិតនៅផ្ទះលេខ៥៥ ផ្លូវលេខ៣០២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ការរៀបចំពិធីបុណ្យសពឧកញ៉ាមហាសប្បុរសធម្មសិរីញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៏ ចាយ ស៊ាងអុី ទទួលបាននូវកិត្តិយសដ៏ខ្ពង់ខ្ពស់ ដោយមានវត្តមានថ្នាក់ដឹកនាំមន្ត្រីរាជការតាមបណ្តាក្រសួងស្ថាប័ននានា បានអញ្ជើញចូលគោរពវិញ្ញាណក្ខន្ធសព ជាបន្តបន្ទាប់ នៅព្រឹកថ្ងៃទី០២ ខែមិថុនាឆ្នាំ២០២៣គណៈប្រតិភូដែលបានអញ្ចើញចូលគោរពវិញ្ញាណក្ខន្ធនៅក្នុងឱកាសដ៏ក្រៀមក្រំនេះរួមមាន៖សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា- គណៈប្រតិភូអនុប្រធានទី១ រដ្ឋសភា ដឹកនាំដោយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប គណៈប្រតិភូក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដឹកនាំដោយ ឯកឧត្តម វង សូតគណៈប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណកម្មការទី៧ នៃរដ្ឋសភាឯកឧត្តម ឡូយ សុផាត ប្រធានគណកម្មការទី៣ នៃរដ្ឋសភាវត្តមានរបស់ថ្នាក់ដឹកនាំក្នុងស្ថាប័នកំពូលជាតិ ព្រមទាំង ក្រសួងស្ថាប័ននានា បានសម្តែងនៅការស្មឹងស្មាតគោរពចំពោះវិញ្ញាណក្ខន្ធសព ឧកញ៉ាមហាសប្បុរសធម្មសិរីញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៏ ចាយ ស៊ាងអុី និងសូមចូលរួមរំលែកទុក្ខសោកជាមួយនឹងឯកឧត្តម ចាយ បូរិន ព្រមទាំងក្រុមគ្រួសារញាតិមិត្តជិតឆ្ងាយនៃសព ចំពោះការទទួលមរណភាពនៃ ឧកញ៉ាមហាសប្បុរសធម្មសិរីញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៏ គឺជាការបាត់បង់នូវព្រឹទ្ធាចារ្យ ជាអ្នកសេ្នហាជាតិដ៏ល្អប្រពៃមួយរូប និងសូមឧទ្ទិសវិញ្ញាណក្ខន្ធឧកញ៉ាមហាសប្បុរសធម្មសិរីញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៏ បានទៅកាន់ទីឋានដ៏ខ្ពង់ខ្ពស់ប្រកបដោយបរមសុខ កុំបីអាក់ខានឡើយ៕

TOP NEWS: មិត្តបរទេស ផ្តល់លុយឱ្យអតីតកម្មករណាហ្គាវើលនៅសល់ ១០១នាក់ សុំដកដៃចេញ កុំឱ្យកម្ពុជាចាប់បាន
ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣

(កណ្តាល)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា មានប្រសាសន៍ថា មិត្តបរទេស ដែលកំពុងផ្តល់លុយឱ្យ អតីតកម្មករណាហ្គាវើល ១០១នាក់ សុំដកដៃចេញ ហើយកម្ពុជា មិនបោះបង់នោះទេ លើការពិនិត្យរបាយការណ៍​​​ហិរញ្ញវត្ថុតាមអង្គការនានា ដែលកំពុងមានវត្តមាននៅកម្ពុជា ព្រោះថា ហេតុអ្វីកម្មករណាហ្គាវើល ១០១នាក់នេះ អត់ការងារធ្វើហើយ នៅតែមានលុយមកតវ៉ា និងរស់នៅបានធម្មតា។ សម្តេចតេជោ ហ៊ុន សែន បកស្រាយថា «អតីតបុគ្គលិកណាហ្គាវើល ១០១នាក់ ដែលមិត្តបរទេសផ្តល់លុយឱ្យ សុំដកដៃចេញ ជំហររាជរដ្ឋាភិបាលមិនដកថយទេ លើការពិនិត្យរបាយការណ៍ហិរញ្ញវត្ថុ​តាមបណ្តាលអង្គការក្រៅរដ្ឋាភិបាល ដែលកំពុងធ្វើការនៅកម្ពុជា យើងនឹងពិនិត្យឡើងវិញ លុយតាមអង្គការនានា ដែលបញ្ជូនលុយមកតាមអង្គការ ដើម្បីបំផ្លាញ់ប្រទេសកម្ពុជា ព្រោះពេលនេះ ស្ថានភាពភូមិសាស្រ្តនយោបាយ តម្រូវឱ្យយើងប្រយ័ត្ន ខ្ញុំមិនលើកលែងទោស ដោយសារខ្ញុំមិនទុកចិត្តមិត្តជនបរទេសមួយចំនួន» ៕

សម្តេចតេជោ ហ៊ុន សែន ៖ «បិទរោងចក្រ អ្នកងាប់ពិតប្រាកដ គឺកម្មករ ត្រូវហ៊ានចង្អុលមុខពួកប្រឆាំង ដែលសុំឱ្យគេឈប់ទិញទំនិញ និងកុំមកវិនិយោគនៅកម្ពុជា»
ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣

(កណ្តាល)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា មានប្រសាសន៍ថា ប្រសិនបើរោងចក្របិទទ្វារនោះ សម្តេចតេជោ ហ៊ុន សែន អត់ងាប់ទេ តែអ្នកងាប់ពិតប្រាកដ គឺកម្មករ កម្មករត្រូវហ៊ានចង្អុលមុខពួកប្រឆាំង ​​​ដែលស្នើសុំឱ្យគេ​​​ឈប់ទិញ​​​ទំនិញពីកម្ពុជា និងកុំមកវិនិយោគនៅកម្ពុជា។សម្តេចតេជោ ហ៊ុន សែន​ បញ្ជាក់ថា ​«មេបក្សប្រឆាំង និងបក្សពួក បានសុំឱ្យគេកុំទិញទំនិញពីកម្ពុជា បើគេបិទរោងចក្រ ហ៊ុន សែន អត់ងាប់ទេ តែអ្នកងាប់ពិតប្រាកដ គឺកម្មករ ក្មួយៗកម្មករត្រូវហ៊ានចង្អុលមុខពួកប្រឆាំង ដែលបំបែកឆ្នាំងបាយកម្មករ គឺមានតែបក្សប្រជាជនកម្ពុជាទេ ដែលការពារឆ្នាំងបាយកម្មករ» ៕

សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យម្ចាស់រោងចក្រ អនុញ្ញាតឱ្យកម្មករ មានផ្ទៃពោះចេញមុនគេយ៉ាងតិច ១៥នាទី
ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣

(កណ្តាល)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា មានប្រសាសន៍នៅថ្ងៃនេះថា សូមឱ្យម្ចាស់រោងចក្រ អនុញ្ញាតឱ្យស្រ្តីមានផ្ទៃពោះ ចេញមុនគេយ៉ាងតិច ១៥នាទី ព្រោះថា បើចេញស្របគ្នាខ្លាចប៉ះពាល់ដល់កូនក្នុងពោះ ឬគេហៅថា រលូតកូន ព្រោះថាពេលចេញមានមនុស្សច្រើន។សម្តេចតេជោ ហ៊ុន សែន បន្តថា «អ្នកខ្លះគេថាខ្ញុំគិតតំាងពីរឿងតិចតួច តែអ្នកមិនទាន់យល់នោះទេ ដែលសាច់ញាតិ ប្តី ប្រពន្ធ ឈឺចាប់ ក្រោយបាត់បង់កូន» ៕

TOP NEWS: សម្តេចតេជោ ហ៊ុន សែន ប្រាប់ឱ្យក្រសួងការងារ តាមដានឱ្យម៉ត់ចត់បំផុត ចំពោះកម្មករកម្ពុជា​​​ កំពុងធ្វើការនៅថៃ ក្រោយ Pita គំរាមបណ្តេញចេញ
ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រាប់ឱ្យក្រសួងការងារ ពិនិត្យតាមដានឱ្យបានម៉ត់ចត់បំផុត ចំពោះកម្មករកម្ពុជា​​​ដែលកំពុងធ្វើការនៅប្រទេសថៃ ក្រោយពីលោក Pita ឈ្នះសំលេងការបោះឆ្នោតឆ្នោតពីពលរដ្ឋថៃ ប្រកាសគំរាមថា បើលោកឡើងធ្វើជានាយករដ្ឋមន្រ្តី នោះនឹងបណ្តេញកម្មករកម្ពុជា និងកម្មករឡាវ ចេញឱ្យអស់ពីប្រទេសថៃ។យ៉ាងណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅលោក Pita ថា គោលនយោបាយរបស់អ្នក កម្ពុជាមិនគាំទ្រនោះទេ ហើយក៏វាមិនត្រឹមតែប៉ះពាល់ដល់កម្មករកម្ពុជា និងឡាវនោះទេ តែវាគឺបានប៉ះពាល់ ដល់ចរន្តសេដ្ឋកិច្ចជាតិខ្លួនឯងផងដែរ ដោយសម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សូមអ្នកថ្មី ត្រូវមើលឱ្យឆ្ងាយពីប្រទេសថៃ។ សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «អនុសាសន៍ទី១០ របស់ខ្ញុំ យកចិត្តទុកដាក់កម្មករនៅក្រៅប្រទេស ជាពិសេសពេលនេះ កម្មករកំពុងធ្វើការនៅថៃ។ មិនទាន់បានស្អីផង គេបានគំរាមបណ្តេញកម្មករកម្ពុជា និងឡាវ ទៅហើយ អ្នកឈ្នះឆ្នោតនៅថៃ សង្ឃឹមថា អ្នកនឹងមើលឱ្យបានឆ្ងាយពីថៃ​ អ្នកឈ្នះឆ្នោតមែន តែមិនទាន់ប្រាកដថា អ្នកក្លាយជានាយករដ្ឋមន្រ្តី ជំនួសលោកប្រាយុទ្ធ បាននោះទេ មិនគ្រាន់តែប៉ះពាល់ដល់កម្មករកម្ពុជា ឡាវ និងមីយ៉ាន់ម៉ាទេ ដូច្នេះ យើងត្រូវតាមដានឱ្យបានច្បាស់លាស់ កន្លងមកប្រាយុទ្ធ បានបង្កលក្ខណៈងាយស្រួល ដល់កម្មករកម្ពុជា ជួយសម្រួលឱ្យមិនស្របច្បាប់ ទៅជាស្របច្បាប់វិញ។ តែនេះ អ្នកឈ្នះថ្មី មិនទាន់បានធ្វើស្អីផង គេគំរាមបណ្តេញកម្មករកម្ពុជា និងឡាវ ចេញបាត់ទៅហើយ ដូច្នេះ ក៏មិនមានការគាំទ្រពីកម្ពុជាទេ ហើយខ្ញុំគិតថា ឡាវក៏គេមិនគាំទ្រដែរ ខ្ញុំថា គួរតែប្រុងប្រយ័ត្នដែរ ខ្ញុំមិនជ្រៀតជ្រែងការងារផ្ទៃក្នុងប្រទេសគេទេ តែវាប៉ះពាល់ដល់កម្មករយើង និងឡាវ នៅថៃ ចំណុចនេះយើងត្រូវតាមដានយកចិត្តទុកដាក់ឱ្យមែនទែន»។នេះជាប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីអញ្ជើញសំណេះសំណាលជាមួយបងប្អូនកម្មករកម្មការិនី នៅក្នុងសួនឧស្សាហកម្មខេមតុន ក្នុងខេត្តកណ្ដាល នាព្រឹកថ្ងៃនេះ៕

សម្តេចតេជោ ហ៊ុន សែន ៖ «បើក្មួយៗកម្មករទៅវិញឆ្លងកូវីដ គឺឆ្លងមកពីពូ»
ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា អញ្ជើញសួរសុខទុក្ខ និង សំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅក្នុងសួនឧស្សាហកម្មខេមតុន មកពីរោងចក សហគ្រាសចំនួន១៩ នាព្រឹកថ្ងៃនេះ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា«បើក្មួយៗកម្មករទៅវិញឆ្លងកូវីដ គឺឆ្លងមកពីពូ»។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «បើក្មួយៗកម្មករត្រលប់ទៅវិញ រកឃើញថាឆ្លងកូវីដ ក្រោយប៉ះពាល់ជាមួយពូ គឺឆ្លងមកពីពូ តែបើពូទៅវិញ ឆ្លងកូវីដ គឺមកពីពូខ្លួនឯងទេ ព្រោះថា ប៉ុន្មានថ្ងៃនេះ ពូបានសុំច្បាប់ ២ថ្ងៃ ដើម្បីការចៅ ប៉ះពាល់មនុស្សម្នាច្រើន» ៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយបងប្អូនកម្មករកម្មការិនី នៅក្នុងសួនឧស្សាហកម្មខេមតុន ក្នុងខេត្តកណ្ដាល
ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣

(កណ្តាល)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា អញ្ជើញសួរសុខទុក្ខ និង សំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅក្នុងសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) មកពីរោងចក សហគ្រាសចំនួន១៩ នាព្រឹកថ្ងៃនេះ។តាមការឲ្យដឹងពី ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា កន្លងទៅសម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានអញ្ជើញជួបជាមួយបងប្អូនកម្មករនិយោជិតនៅឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាលនេះ១ដង រួចមកហើយកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ដែលមានកម្មករនិយោជិតចូលរួមចំនួន១៥ ៦០៦នាក់ មកពី២២រោងចក នៅក្នុងខេត្តកណ្តាល។ហើយលើកនេះជាលើកទី២ ដែលសម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញមកស្រុកពញាឮ ខេត្តកណ្តាលជាថ្មីម្តងទៀត ដើម្បីជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតសរុបចំនួន១៧ ៣០៧នាក់ មកពីរោងចក្រសហគ្រាសចំនួន១៩ ក្នុងនោះមកពីសួនឧស្សាហកម្មខេមតុន និងតំបន់ផ្សេងទៀតនៃខេត្តកណ្តាលចំនួន១៣រោងចក្រ ដែលមានកម្មករនិយោជិតចំនួន ៩៤៦៨នាក់, ខេត្តកំពង់ស្ពឺ ចំនួន៤រោងចក្រ ដែលមានកម្មករ និយោជិតសរុប១៥៦៥នាក់, និងខេត្តកំពង់ឆ្នាំងចំនួន២រោងចក្រ ដែលមានកម្មករនិយោជិតសរុប ៦២៧៤នាក់។សួនឧស្សាហ៍កម្មខេមតុន ត្រូវបានបង្កើតឡើងនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ មានទំហំផ្ទៃដី១៩ហិកតា បានបោះទុនវិនិយោគចំនួន៨លានដុល្លារសហរដ្ឋអាម៉េរិក ដែលមានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន២ កំពុងដំណើរការ គឺ រោងចក្រ ផៅវ័រហ្វុល រីចឈីស ហ្កាម៉ិន (ខេមបូឌា) ឯ.ក (Powerful Riches Garment (Cambodia) Co., LTD) និង រោងចក្រ វាយអ៊ុន ធិច ឯ.ក (YNTEX Co., LTD) និងមានកម្មករនិយោជិតសរុប ចំនួន ២៨៣៣នាក់។​ រោងចក្រសហគ្រាសចំនួន១៧ ផ្សេងទៀត ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន ៨, ផលិត ផលិតផលធ្វើដំណើរ និងកាបូបចំនួន៥, ផលិតនិងផ្គុំដំឡើងបន្ទះសូឡាចំនួន២ និងផលិតស្បែកជើងចំនួន២។ ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេស សហគមន៍អឺរ៉ុប សហរដ្ឋអាម៉េរិក ប្រទេសកាណាដា ប្រទេសជប៉ុន ។ល។នៅឆ្នាំ២០២៣ រោងចក្រកាត់ដេរនៅខេត្តកណ្តាល, ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង សរុបចំនួន ៣៨២រោងចក្រ មានកម្មករនិយោជិតសរុប ៣៣ម៉ឺននាក់ ក្នុងនោះខេត្តកណ្តាល មាន ១៧១រោងចក្រ ដែលមាន កម្មករនិយោជិតសរុប ១៣ម៉ឺននាក់, ខេត្តកំពង់ស្ពឺ មាន ១៩១រោងចក្រ ដែលមានកម្មករនិយោជិតសរុប ១៥ម៉ឺននាក់ និងខេត្តកំពង់ឆ្នាំង មាន ២០រោងចក្រ ដែលមានកម្មករនិយោជិតសរុប ៥ម៉ឺននាក់៕

លោក ចូ បៃដិន ជំពប់ជើងដួលលើឆាក ក្នុងពិធីទទួលសញ្ញាបត្រ
ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣

(អន្តរជាតិ)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានជំពប់ដួល នៅលើឆាកនៅពិធីបញ្ចប់ ការសិក្សារបស់បណ្ឌិតសភាទ័ពអាកាសអាមេរិក។ ក្រោយមានឧបទ្ទវហេតុនេះ សេតវិមាននិយាយថា សភាពរបស់លោក ចូ បៃដិន មិនអីនោះទេរហូតមក ទល់ពេលនេះ។ប្រធានាធិបតីវ័យ៨០ឆ្នាំរូបនេះ បានដួល ខណៈពេលដែលលោកហៀបនឹងត្រលប់មកកន្លែងអង្គុយរបស់ លោកវិញ បន្ទាប់ពីបានចាប់ដៃជាមួយនិស្សិតបញ្ចប់ការសិក្សានៅឯពិធីនៅរដ្ឋ Colorado ភាគខាងលិច។លោក ចូ បៃដិន ត្រូវបានជួយដោយមន្ត្រីនៅក្បែរនោះ មុនពេលដើរត្រឡប់ទៅកន្លែងអង្គុយរបស់លោក វិញ ដោយមិនមានការជួយអ្វីទាំងអស់។នាយកផ្នែកទំនាក់ទំនងសេតវិមាន លោក Ben LaBolt បាននិយាយនៅលើ Twitter ថា លោក ប្រធានាធិបតីមិនអីទេ ដោយបន្ថែមថា មានបាវខ្សាច់នៅលើឆាកធ្វើឱ្យលោកជំពប់ជើងដួល ខណៈពេល ដែលលោកកំពុងចាប់ដៃជាមួយនិស្សិត។ការ​យក​ចិត្ត​ទុក​ដាក់​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​ផ្តោត​លើ​ស្ថានភាព​រាងកាយ​របស់​លោក Biden។ កាលពីឆ្នាំមុន ឧបទ្ទវហេតុមួយដែលលោកបានដួល ខណៈពេលដែលលោកព្យាយាមឡើងជិះកង់ ដែលបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងទូលំទូលាយ៕

ឯកឧត្តម ហ៊ុន ម៉ានី ៖ កម្ពុជាមានកិត្តិយសទទួលស្វាគមន៍ជាមួយបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងភាពរួសរាយរាក់ទាក់ ដែលជាប្រទេសតូច មានបេះដូងធំទូលាយ
ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣

(ភ្នំពេញ)៖ ពិធីបង្ហូតទង់ជាតិរបស់ប្រតិភូកីឡាទាំង ១១ប្រទេស ត្រូវបានប្រារព្ធធ្វើ នាព្រឹកថ្ងៃទី០២ ខែមិថុនា នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីបង្ហាញពីវត្តមានរបស់ប្រទេសនានា និងស្វាគមន៍ប្រតិភូកីឡា ដែលចូលរួមព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា។ឯកឧត្តម ហ៊ុន ម៉ានី ក្នុងនាមជាប្រធានគណៈកម្មការទទួលបន្ទុកសហការ និងសម្របសម្រួលការងារជាមួយ គណៈកម្មាធិការជាតិ CAMSOC – CAMAPGOC បានថ្លែងស្វាគមន៍ប្រតិភូកីឡាជនមានពិការភាព អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ទាំង១១ ប្រទេសនៃតំបន់អាស៊ីអាគ្នេយ៍ មកកាន់ព្រះរាជាណាចក្រកម្ពុជា។ កម្ពុជាមានកិត្តិយសទទួលស្វាគមន៍ ជាមួយបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងភាពរួសរាយរាក់ទាក់ ដែលជាប្រទេសតូច មានបេះដូងធំទូលាយ។ព្រឹកនេះព្រឹត្តិការណ៍កីឡាជនមានពិការភាព អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បានស្វាគមន៍ប្រតិភូដែលជាតំណាងដល់ប្រតិភូទាំងអស់ តាមរយៈពិធីបង្ហូតទង់ និងគោរពភ្លេងជាតិទាំង១១ ប្រទេស ដែលជាប្រពៃណីនៃការប្រកួត មុនពេលពិធីបើកមកដល់។ សូមរីករាយជាមួយពេលវេលារបស់លោកអ្នកនៅកម្ពុជា និងរីករាយជាមួយសក្តានុពលនៃធនធានជាច្រើនដែលយើងមាន។ សូមជម្រាបថា តំណាងប្រទេសនីមួយៗដែលចូលរួមពិធីបង្ហូតទង់ជាតិមាន ព្រុយណេ ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ ទីម័រខាងកើត វៀតណាម និងម្ចាស់ផ្ទះកម្ពុជា៕

បណ្តាញសង្គម